Job Openings Sale Manager

About the job Sale Manager

គោលបំណង

  • ប្រធានផ្នែកលក់ខាងក្រៅមានគោលដៅបង្កើតទីផ្សារថ្មីសម្រាប់ក្រុមហ៊ុន​នៅតាមតំបន់គោលដៅ ពិសេសតំបន់​រោងចក្រ​។ ប្រធានផ្នែកលក់​មានភារៈកិច្ច​ដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃទាំងក្រុមការងារទាំងតំបន់​ដើម្បីធានាថា លទ្ធផល លក់​បានសម្រេចតាមផែនការកំណត់​។ លើសពីនេះ ប្រធាន​ផ្នែកលក់​ទទួលខុសត្រូវលើការអនុវត្តការងាររបស់ក្រុម បង្វឹក​ ជំនាញបន្ថែមដល់ក្រុម និងជួយក្រុម​ឱ្យក្លាយជាក្រុមខ្លាំង​សម្រាប់ក្រុមហ៊ុន​។
  • ប្រធានផ្នែកលក់​មានគោលដៅចុះផ្សព្វផ្សាយ កសាងទំនាក់ទំនង បង្កើតទីផ្សារ ពង្រឹងទីផ្សារ និងពង្រីកទីផ្សារដើម្បីបង្ក ភាព​ងាយស្រួលលក់ម៉ូតូ​របស់ក្រុមហ៊ុន​ KP Motor Shop។

កិច្ចការសំខាន់

  • ដឹកនាំក្រុម​ឱ្យអនុវត្តផែនការ​ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល
  • ធានាថាលទ្ធផលលក់ប្រចាំថ្ងៃបានបញ្ចូលទៅក្នុង​ប្រព័ន្ធដែលកំណត់ឱ្យប្រើប្រាស់​
  • សម្របសម្រួល​ដំណើរការពាក់ព័ន្ធផ្សេងៗដើម្បីការចុះផ្សព្វផ្សាយ ការរៀបចំឯកសារ និង​សកម្មភាពដទៃទៀត
  • បំពេញតួនាទីតាមលំហូរការងារដែលបានកំណត់ដោយក្រុមហ៊ុន​និងអនុវត្ត​ឱ្យបានល្អបំផុត

តួនាទីនិងការទទួលខុសត្រូវ

  • គោរពនិងអនុវត្តតាមបទបញ្ជាផ្ទៃក្នុង​របស់ក្រុមហ៊ុន​ជាប់ជានិច្ចក្នុងកំឡុងពេល​បំពេញតួនាទីជាបុគ្គលិក​របស់ក្រុមហ៊ុន​។
  • ធ្វើជាមួយនឹង​អគ្គនាយកនិងភាគីពាក់ព័ន្ធដើម្បីបង្កើតផែនការលក់​ប្រចាំខែ ប្រចាំសប្តាហ៍ និងប្រចាំថ្ងៃ ទាំងសម្រាប់​អ្នក លក់និងខ្លួនឯងហើយ​ត្រូវអនុវត្ត​ និងធ្វើសកម្មភាពដើម្បីប្រាកដថា​គោលដៅលក់​ដែលបានកំណត់​ អាចសម្រេចបានតាម ផែនការ។
  • តាមដានការអនុវត្តការងាររបស់អ្នកលក់ដោយផ្តោតលើ ក) គោលដៅលក់ ខ) ផែនការលក់ គ) ការបញ្ចូលទិន្នន័យ
  • ពិនិត្យមើល​លទ្ធផលលក់ជាប្រចាំ ហើយបង្វឹក​អ្នកលក់​បន្ថែមជាបន្តបន្ទាប់
  • គ្រប់គ្រងលំហូរ​ទំនាក់ទំនង​ជាមួយនឹង​បុគ្គលិក ក្រុមការងារ និងភាគីពាក់ព័ន្ធ​ឱ្យមានប្រសិទ្ធិភាព​
  • កសាងទំនាក់ទំនង​ល្អជាមួយនឹង​មនុស្សគ្រប់ជាន់ថ្នាក់នៅក្នុង​ក្រុមហ៊ុន តំបន់ចុះអនុវត្តការងារ និង​ភាគីពាក់ព័ន្ធដើម្បី​ ធានាការអនុវត្ត​ការងារមានប្រសិទ្ធិភាពខ្ពស់​និងទទួលបានលទ្ធផលតាមផែនការ។
  • ចុះ​ផ្សព្វផ្សាយលក់ដោយផ្ទាល់​នៅក្នុងតំបន់​អនុវត្តការងារ ព្យាយាម​បង្កើតបញ្ជីឈ្មោះអតិថិជន​ឱ្យបានច្រើនបំផុត និង​ប្រឹង​ ជួយអតិថិជន​ឱ្យ​មានឱកាស​ទទួលបានម៉ូតូប្រើប្រាស់​។
  • ​ចុះ​សួរសុខទុក្ខអតិថិជនចាស់ បង្កើតទំនាក់ទំនង​ល្អជាមួយនឹងមនុស្សគ្រប់គ្នានៅក្នុងតំបន់ និង​អនុវត្ត​សកម្មភាពដែលនាំ​ ឱ្យកើតមានការលក់ម៉ូតូដោយជោគជ័យ។

Benefit:

  • Salary: $500 - $ 800
  • Allowance and commission
  • Location: Phnom Penh